ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាឡាវ នឹងបើកច្រកដឹកជញ្ជូនកសិផលកម្ពុជា សម្រាប់ការនាំចេញទៅទីផ្សារប្រទេសចិន។ បើតាមខ្លឹមសារសេចក្ដីប្រកាស បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការដឹកជញ្ជូនផលិតផល កសិកម្មឆ្លងកាត់ប្រទេសឡាវ»។…
Category: ព័ត៌មានសង្គម
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការព័ន្ធកិច្ចគ្រិស្ត បរិស័ទកម្ពុជា ចុះពិនិត្យនិងព្យាបាលដល់ពលរដ្ឋជិត២០០០នាក់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ អង្គរការព័ន្ធកិច្ចគ្រិស្ត បរិស័ទកម្ពុជា មានកម្មវិធីពិនិត្យ ព្យាបាលជំងឺទូទៅ ដល់ពលរដ្ឋចំនួន ១៩០០នាក់ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលារៀន បឋមសិក្សាអូរអាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ កម្មវិធី ពិនិត្យ និងព្យាបាលជម្ងឺទូរទៅ…
កម្ពុជា សម្រេចចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។…
សម្តេចតេជោ ហ៊ុន សែន ជំរុញកម្ពុជា-ឡាវ បន្តពង្រីកទំហំពាណិជ្ជកម្មបន្ថែម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យថ្នាក់ដឹកនាំ កម្ពុជា-ឡាវ បន្តពង្រឹងពង្រីក នូវទំហំពាណិជ្ជកម្ម ជាមួយគ្នាបន្ថែមទៀត ដើម្បីសមស្របទៅនឹងទំនាក់ទំនងដ៏ ល្អរវាងប្រទេសទាំងពីរ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក…
កម្ពុជា-ឡាវ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងជំរុញកសិ-ពាណិជ្ជកម្ម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបប្រជុំទ្វេភាគី និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ ឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។…
រដ្ឋមន្រ្តី ហេង សួរ នាំក្តីសង្ឃឹមជូនអតីតពលករមកពីប្រទេសថៃ ដោយនាំយកឱកាសការងារជាង ៥ពាន់កន្លែង នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ ត្រូវបានរៀបចំឡើងនាបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង ពីក្រុមហ៊ុន-សហគ្រាសធំៗចំនួន ៦ ដើម្បីផ្ដល់ការសម្ភាស និងទទួលបានការងារភ្លាមៗជូនដល់បងប្អូនអតីតពលករមកពីថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង…
តាមពិត ! ផ្លូវមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ជាផ្លូវដែលក្រុមអ្នកញៀនល្បែងចូលទៅលេងសោះ….!
ខេត្តត្បូងឃ្មុំ ៖ ពិតជារឿងគួអោយហួសចិត្តមែន ! ទីតាំងលេងល្បែងសុីសងជល់មាន់ និង លេងអាប៉ោង ដែលក្រុមអ្នកញៀនល្បែងបានណាត់គ្នា ទៅលេងផ្នាល់ដាក់លុយរាប់លានរៀល រាល់ថ្ងៃជាប្រចាំ «ផ្លូវច្រកចូល» គឺ មុខប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ស្រុកកញ្ញាក្រែក ទៅវិញ ។ សង្ស័យតែអស់លោកសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាននោះហើយមើលទៅ ភ្លេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន…
សម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយជូនកងទ័ពជួរមុខ នៃភូមិភាគទី៤ និងភូមិភាគទី៥
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញប្រគល់គ្រឿងឧបភោគ-បរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍រាយការណ៍អំពីស្ថានការណ៍ និងរបាយការណ៍សង្ខេបជូនសម្ដេច។…
រដ្ឋមន្រ្តីអប់រំ អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន ជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៦)។ យោងតាមកម្រងសាវតារៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា…