ភ្ញៀវទេសចរជាតិ និងទេសចរបរទេសជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមរាជធានី-ខេត្តទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២១,០៩២,៤៤៦ នាក់ ក្នុងរយៈពេលបីថ្ងៃចំនួននេះរួមមាន៖– ទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់–…

តម្លៃប្រេងឥន្ធនៈបន្តធ្លាក់! ប្រេងសាំង តម្លៃ ៤ ៩៥០រៀល ក្នុងមួយលីត្រ ប្រេងម៉ាស៊ូត តម្លៃ ៥ ៧០០រៀល ក្នុងមួយលីត្រ

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈ សម្រាប់លក់តាមស្ថានីយប្រេង បានបន្តធ្លាក់ចុះ។ យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងជាថ្មីនោះ ប្រេងសាំង មានតម្លៃ ៤ ៩៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ ៥ ៧០០រៀល ក្នុងមួយលីត្រ។

ការរុករករ៉ែអនាធិបតេយ្យ បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស

ខេត្តមណ្ឌលគិរី ៖ ការរុករករ៉ែអនាធិបតេយ្យ តែងតែបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងរបួស និងបាត់បង់អាយុជីវិត។ ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មានករណីមនុស្សចំនួន ០២ នាក់ បានស្លាប់ដោយសារដីបាក់សង្កត់ នៅចំណុចភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះទី១ ឈ្មោះ…

ព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីក នៅក្រពេញប្រូស្តាត

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានព្រះបន្ទូលថា ព្រះអង្គ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ៕

ត្រីមាសទី១ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត ១៧លានដុល្លារ កើន១៧%

ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានទឹកប្រាក់ជិត ១៧ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានជាង ១៤ពាន់លានដុល្លារប៉ុណ្ណោះ។ របាយការណ៍បន្ថែមថា រយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញមានទឹកប្រាក់ ៨ ០៩៥ ៥៣៥ ០០០ដុល្លារ កើន…

កម្ពុជា បន្ដតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងខេត្តបាត់ដំបង និងឧត្ដរមានជ័យតាំងពីខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការតវ៉ាចំពោះសកម្មភាពរបស់ភាគីថៃរួមមាន៖ -ការលើកដងទង់ជាតិថៃ នៅលើខ្នងទំនប់ខាងកើត នៃអូរទីពីរក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦…

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។ ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី​នៃ​ខេត្ត​តា​កែវ…

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ទទួលស្វាគមន៍ប្រតិភូនៃកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយ ចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកនាំលោក-លោកស្រីស្នងការរង នាយការិយាល័យ ព្រមទាំងមន្ត្រីនគរបាលមួយចំនួនទៀត ដើម្បីទទួលស្វាគមន៍គណៈប្រតិភូនៃកងទ័ពការពារព្រំដែនគោកខេត្តយ៉ាឡាយ ក្នុងគោលបំណងចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់នាំ និងមន្ត្រីនគរបាលទាំងអស់…

កម្ពុជា អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ទៅ២០ភាគរយ ចាប់ពីថ្ងៃទី១៤-២៥ មេសា

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)T2604 ដែលនាំឱ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ទៅ២០% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្នែកសាងសង់របស់ចិន ជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។…