កម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីកម្ពុជា ក្នុងភូមិសាស្ត្រភូមិជោគជ័យ ច្រកអូរស្មាច់ និងអន្លង់វែង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសកម្ពុជា បានតវ៉ាជំទាស់ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ លើដីរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, ច្រកអូរស្មាច់ និងស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧…

តម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះប្រេងសាំង ៥ ៥០០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៨ ១០០ រៀល/លីត្រ៕

សម្តេចធិបតី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ មកកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មាន ថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ ចូលមកកម្ពុជា ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវចាត់វិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦…

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ៖ សមត្ថកិច្ចបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាង២៥០ករណី

ភ្នំពេញ ៖ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងថា ក្រោយរាជរដ្ឋាភិបាល បានចេញបទបញ្ជាបោសសម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា កាលពីពាក់កណ្តាលឆ្នាំ២០២៥កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចជំនាញ…

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមប៉ះពាល់ដល់សន្តិសុខ តែប៉ះដល់ទេសចរណ៍-សេដ្ឋកិច្ច

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឱ្យប៉ះពាល់ទៅវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្រៅពីប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឧបនាយករដ្ឋមន្រ្តី កើត…

កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាចបណ្តាលឱ្យមានអគ្គីភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស…

ឯកឧត្តម ប៉ែន បូណា ៖ ទោះក្នុងពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល មិនភ្លេចកាតព្វកិច្ច ការពារទឹកដី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានអះអាងថា ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុត របស់ខ្លួនឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦…

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ ទទួលអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ លោក ហេង ប៊ុន្នី អភិបាលស្រុក និងប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរយ៉ាដាវ បានដឹកនាំមន្រ្តីអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិប៉ក់ពោរ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។…

ជនបង្កបើករថយន្ដបុកស្លាប់៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២ ១២ ២០០៦ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង…

ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB…