ភ្នំពេញ ៖ បន្ទាប់ពីល្បីកក្រើកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាប់ខ្លួនអ្នកកាសែត២នាក់ រឿងចុះផ្សាយព័ត៌មាន.!។ នៅថ្ងៃទី១៩.០២.២០២៦ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន បានធ្វើការកត់សម្គាល់ជាមួយក្តីកង្វល់ថា អ្នកសារព័ត៌មាន ត្រូវបានកោះហៅ ឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួន បានកើតមានឡើងជាបន្តបន្ទាប់។ការធ្វើបែបនេះគឺមិនអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានជាធរមាន…
Category: ព័ត៌មានសង្គម
កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី
វ៉ាស៊ីនតោន៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។…
ឯកឧត្តម ប៉ែន បូណា ៖ សម្តេចធិបតី ផ្តល់កិច្ចសម្ភាសន៍ដល់ Reuters ធ្វើឱ្យសំឡេងកម្ពុជា លឺខ្ទរខ្ទារពេញពិភពលោក
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា តាមរយៈកិច្ចសម្ភាសន៍ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters អង់គ្លេសពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅទីវ៉ាស៊ីនតោន បានធ្វើឱ្យសំឡេងរបស់កម្ពុជា បានលឺខ្ទរខ្ទារពេញពិភពលោក និងចាប់អារម្មណ៍មកលើកម្ពុជា កាន់តែខ្លាំងឡើង…
ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ ជូនសាធារណជនទូទៅ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជនទូទៅ ហៅជាភាសាអង់គ្លេស «Complaint Submission System (CSS)»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ…
ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់កម្ពុជា មិនទទួលស្គាល់ការគ្រប់គ្រងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា មានអត្ថប្រយោជន៍សំខាន់តាមច្បាប់អន្តរជាតិ និងការទូត
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាប់ថា៖ «មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា «ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន…
កិច្ចប្រជុំជម្រុញការធ្វើតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងជម្រុញការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ របស់មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
ខេត្តរតនគិរី ៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារ “A” សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត…
ឯកឧត្តម ប៉ែន បូណា ៖ តម្លៃសន្តិភាពកម្ពុជា នឹងត្រូវបានពង្រឹង តាមរយៈវត្តមានសម្តេចធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក នឹងធ្វើឱ្យគុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានពង្រឹង និងពង្រីកថែមទៀត នៅលើឆាកអន្តរជាតិ ។ ក្នុងសេចក្តីសង្ខេប…
កូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ បង្ហាញវត្តមាន នៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី
ខេត្តក្រចេះ៖ បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតថ្មី១ក្បាល ដែលកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦៕
រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញក្តីព្រួយបារម្ភ ចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើន យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI ដោយបានដាស់តឿន ដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ក្នុងឱកាសអញ្ជើញជាអធិបតី នៃយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦…
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីប្រចាំការ…