តម្លៃប្រេងធ្លាក់ចុះ ៤ភាគរយ បន្ទាប់ភាពតានតឹងអាមេរិក-អ៊ីរ៉ង់ ថមថយកម្តៅ

បរទេស៖ តម្លៃប្រេងអន្តរជាតិ នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ បានធ្លាក់ចុះ ៤ភាគរយ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចុងសប្តាហ៍ថា អ៊ីរ៉ង់ពិតជាចង់ចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដែលនេះគឺជាសញ្ញានៃការថមថយភាពតានតឹង ជុំវិញការគំរាមធ្វើសកម្មភាពយោធា ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។ សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២.៨១ដុល្លារ ឬ…

ធ្លាក់យន្តហោះយោធា នៅខេត្ត Chiang Mai ប្រទេសថៃ សម្លាប់ពីឡុត២នាក់

បាងកក៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា កងទ័ពអាកាសថៃបានឱ្យដឹងថា យន្តហោះយោធា១គ្រឿង បានធ្លាក់អំឡុងការហោះហើរហ្វឹកហ្វឺន នៅភាគខាងជើងប្រទេស។ កងទ័ពអាកាសថៃបាននិយាយថា ខ្លួនទទួលបានរបាយការណ៍នៅម៉ោង១០៖៣០នាទីព្រឹក ថាយន្តហោះយោធាប្រភេទ AT-6 ១គ្រឿង បានធ្លាក់នៅតំបន់ភូមិ Huai Fang ស្រុក Chom Thong ខេត្ត Chiang…

សហរដ្ឋអាមេរិក ដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO ដោយនិយាយថា ការសម្រេចចិត្តរបស់ខ្លួនបានឆ្លុះបញ្ចាំងពីបរាជ័យរបស់ ទីភ្នាក់ងារ UN មួយនេះនៅក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិកូវីដ១៩។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងពីបំណងដកសហរដ្ឋអាមេរិកចេញពី WHO នៅថ្ងៃទី១នៃការឡើងកាន់តំណែងរបស់លោកកាលពីខែមករា ឆ្នាំ២០២៥…

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាបង្កើត​ក្រុមប្រឹក្សាសន្តិភាព ជាផ្លូវការ

ស្វ៊ីស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានចុះហត្ថលេខាលើការបង្កើតធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។ ថ្លែងនៅឯពិធីចុះហត្ថលេខានៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានគូសបញ្ជាក់ដូច្នេះថា «អបអរសាទរលោកប្រធានាធិបតី…

ស្នងការអឺរ៉ុបព្រមានថា បើអាមេរិកប្រើកម្លាំងយកហ្គ្រីនឡែន នោះជាទីបញ្ចប់នៃណាតូ

ស្តុកហូម៖ ស្នងការអឺរ៉ុបទទួលបន្ទុកការពារជាតិ និងលំហអាកាស លោក អាន់ឌ្រីយូស គូប៊ីលីយូស (Andrius Kubilius) នៅថ្ងៃចន្ទ បានព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើសហរដ្ឋអាមេរិកប្រើកម្លាំងយោធាដើម្បីកាន់កាប់កោះហ្គ្រីនឡែន នោះវានឹងក្លាយជាទីបញ្ចប់នៃអង្គការណាតូ ហើយសហភាពអឺរ៉ុប (EU) មានកាតព្វកិច្ចត្រូវជួយដាណឺម៉ាក។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ មិនបានច្រានចោលលទ្ធភាពប្រើកម្លាំងដើម្បីយកដែនដីស្វយ័តនេះទេ ដោយសំអាងថាវត្តមានយោធាអាមេរិកបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងរុស្ស៊ី ឬចិនឡើយ។…

មនុស្សយ៉ាងតិច ១៩២ នាក់ស្លាប់ក្នុងបាតុកម្មនៅអ៊ីរ៉ង់ ខណៈការបង្ក្រាបឈានដល់កម្រិត «សម្លាប់រង្គាល»

តេហេរ៉ង់៖ ក្រុមសិទ្ធិមនុស្សបានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៩២នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលពីរសប្តាហ៍នៃការតវ៉ាប្រឆាំងរដ្ឋាភិបាល និងវិបត្តិសេដ្ឋកិច្ចនៅអ៊ីរ៉ង់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងគំហុកពីចំនួន ៥១នាក់ដែលបានរាយការណ៍ពីមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅន័រវែស បានព្រមានថាចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារការកាត់ផ្តាច់អ៊ីនធឺណិតទាំងស្រុងជាង ៦០ម៉ោងមកហើយ ដែលធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។ ការតវ៉ាដែលដំបូងឡើយបង្កឡើងដោយការខឹងសម្បារនឹងថ្លៃចំណាយក្នុងការរស់នៅ ឥឡូវនេះបានវិវត្តទៅជាចលនាប្រឆាំងនឹងរបបដឹកនាំសាសនាដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៩។ នេះត្រូវបានគេមើលឃើញថា…

ក្រុមប្រដាប់អាវុធនៅរដ្ឋ ការ៉ែន ប្រកាសឯករាជ្យពីមីយ៉ាន់ម៉ា ‎

បរទេស៖ កងទ័ពកាវធូឡៃ (KTLA) ដែលជាក្រុមបំបែកខ្លួន របស់សហភាពជាតិការ៉ែន (KNU) នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួនបានបង្កើតសាធារណរដ្ឋឯករាជ្យមួយ នៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួន នៅក្នុងឃុំមីយ៉ាវ៉ាឌី រដ្ឋការ៉ាន កាលពីថ្ងៃចន្ទ។‎‎ក្រុមនេះបានបន្ថែមថា ប្រធានសេនាធិការ KTLA គឺលោក Nerdah Mya ដែលជាកូនប្រុសរបស់អតីតមេដឹកនាំ សហភាពជាតិការ៉ែន…

តារាសម្តែងហូលីវូដ Angelina Jolie លក់ផ្ទះនៅ LA ក្នុងសហរដ្ឋអាមេរិក ហើយរៀបចំជីវិតថ្មី នៅប្រទេសកម្ពុជា

បរទេស៖ យោងតាមសារព័ត៌មានបរទេសនានា តារា​សម្ដែង​ហូលីវូដ លោកស្រី Angelina Jolie បានដាក់​លក់​ផ្ទះ​នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយ​កំពុង​រៀបចំជីវិតថ្មី មករស់នៅកន្លែងក្នុងក្តីស្រម៉ៃចង់របស់លោកស្រី ​ដែលរួមមានប្រទេស​កម្ពុជា ជា​ទីដែល​លោកស្រីមាន​​សញ្ជាតិខ្មែរស្រាប់។ នេះបើយោងតាមការដកស្រង់ផ្សាយពីគេហទំព័រព័ត៌មាន និងកម្សាន្តអាមេរិក MSN ។ ប្រភពដែលដឹងអំពីគម្រោងនេះ បានប្រាប់…

ក្រសួងការបរទេសចិន៖ បទឈប់បាញ់កម្ពុជា-ថៃ កំពុងត្រូវបានអនុវត្តដោយសន្សឹមៗ និងសង្ឃឹមថា ភាគីទាំងពីរនឹងធានាបាននូវបទឈប់បាញ់មួយ ដែលគ្រប់ជ្រុងជ្រោយនិងយូរអង្វែង !

ប៉េកាំង៖ នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បាននិយាយថា កិច្ចព្រមព្រៀងកម្ពុជា-ថៃ ស្តីពីបទឈប់បាញ់រវាងប្រទេសទាំងពីរ កំពុងត្រូវបានអនុវត្តដោយសន្សឹមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦។ ថ្លែងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយយ៉ាងដូច្នេះថា «ចិនសង្ឃឹមថាភាគីទាំងពីរ នឹងធានាបាននូវបទឈប់បាញ់មួយ…

រថយន្ត MG RX5 ផ្តល់លក្ខណៈពិសេសជាច្រើនជាមួយតម្លៃសមរម្យ បើធៀបជាមួយរថយន្តតម្លៃ ប្រហែលគ្នា

បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV នៅលើទីផ្សារកម្ពុជាគឺមានតម្លៃល្អ និងមានលក្ខណៈពិសេសទំនើបៗច្រើនដែលធ្វើអោយអតិថិជនត្រូវពិចារណាអោយបានល្អិតល្អន់មុនសម្រេចចិត្តទិញ ហើយថ្ងៃនេះដែរយើងមានរថយន្តថ្មីប្រភេទ SUV ចំនួន2ម៉ូឌែលដែលមានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ប៉ុន្តែមានតម្លៃខុសគ្នា។ ខាងក្រោមនេះគឺជាចំនុចដែលអតិថិជនគួរតែពិចារណា៖ សមត្ថភាព និងប្រសិទ្ធភាពនៃការបើកបរ៖ កម្លាំងម៉ាស៊ីន និងកម្លាំងរមួល: រថយន្ត MG RX5 ផ្តល់នូវកម្លាំង 171 hp…