ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់ មកកម្ពុជា ឱ្យកាន់តែច្រើនឡើង សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម…
មន្ដ្រីបរិស្ថាន រកឃើញទីតាំងដីរងការទន្រ្ទានថ្មី និងដីអាស្រ័យផល ១៤០ទីតាំង ក្នុងខេត្តសៀមរាប
ភ្នំពេញ ៖ មន្រ្តីបរិស្ថាន បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងចុះអនុវត្ដការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបានរកឃើញទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផល ចំនួន ១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនិងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ នៅដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពាចុះរធម្មជាតិ សរុបចំនួន ១២៩ទីតាំង…
កម្ពុជា-ចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារចិន
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ដើម្បីបើកផ្លូវឱ្យកម្ពុជានាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារចិន។ ការចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន និងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាព…
ឯកឧត្តម ប៉ែន បូណា៖ អភិក្រមនយោបាយការទូត ដ៏សកម្ម របស់រាជរដ្ឋាភិបាល បន្តបោះជំហានទៅមុខ
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តបោះជំហានទៅមុខជានិច្ច ក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា ថ្លែងថា…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ, ទំនុកចិត្តសាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់…
UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការរៀបចំផែនការថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន…
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា…
អ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពព្រំដែន នៅច្រកអានសេះ ជាទីតាំងកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦…
ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងសកម្មខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន…