រាជរដ្ឋាភិបាល ចេញវិធានការ បន្ធូរបន្ថយបន្ទុកអាករ លើតម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ បន្ធូរបន្ថយបន្ទុកអាករ លើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% ដោយរដ្ឋទទួលបន្ទុក ជំនួសចំនួន ៦% គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីណែនាំ…

ក្រសួងព័ត៌មាន និងតំណាង UN ប្តេជ្ញាលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសផ្តោតលើការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧…

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ កម្ពុជា អនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងលុបបំបាត់ ការរើសអើងគ្រប់ទម្រង់

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា កម្ពុជា តែងតែគោរព និងអនុវត្ត បានយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងការលុបបំបាត់ ការរើសអើងគ្រប់ទម្រង់។ ការលើកឡើងរបស់ ទេសរដ្ឋមន្រ្តី កែវ រ៉េមី នាឱកាសអញ្ជើញជាអធិបតី…

ត្រាំ ប្រកាសពន្យារពេលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ៥ថ្ងៃ​​,​​​ អះអាងថា​បានពិភាក្សា​ជាមួយអ៊ីរ៉ង់ប្រកបដោយផ្លែផ្កា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យាពេលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ថ្ងៃ ដោយអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជជែកពិភាក្សាគ្នាយ៉ាងល្អ និងប្រកបដោយផ្លែផ្កា កាលពី២ថ្ងៃមុន ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាទាំងស្រុង។ ការពន្យារពេលបណ្តោះអាសន្ននេះ កើតឡើងចំពេលដែលឱសានវាទ ៤៨ម៉ោង ដែលលោក ត្រាំ បានដាក់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ ហ័រមូស…

ឯកឧត្តម ប៉ែន បូណា៖ ICC-ព្រះវិហារ ប្តេជ្ញាបន្តចូលរួមជាការពារ និងថែបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានប្តេជ្ញាបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថាន ភាពព្រំដែនកម្ពុជា-ថៃ…

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តីពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី

ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តី ពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៦ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ (A)។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ…

ជប៉ុន ផ្ដល់ជំនួយប្រមាណ ១៧លានដុល្លារ ដល់ពលរដ្ឋកម្ពុជា ដែលត្រឡប់មកពីថៃ និងជនងាយរងគ្រោះនៅតាមព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ប្រមាណ ១៧លានដុល្លារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរភៀសសឹក ពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកំណើតវិញ។ ក្នុងពិធីបើកកម្មវិធីទស្សនៈកិច្ចអ្នកសារព័ត៌មាន ស្ដីពីជំនួយអភិវឌ្ឍផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក…

កូនផ្សោតកើតថ្មី ១ក្បាលទៀត ប្រទះឃើញនៅអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាលទៀត បានបង្ហាញខ្លួននៅរសៀលនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញដោយក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF។ សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ កើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤…

រដ្ឋមន្រ្តីវប្បធម៌ ៖ ស្នាមរបួសលើផ្ទាំងថ្ម ប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។ រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម របស់លោកជំទាវរដ្ឋមន្រ្តី ដោយភា្ជប់នូវសំណេរថា «ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។…

រដ្ឋមន្ត្រីបរិស្ថានព្រមានអនុប្រធានមន្ទីរបរិស្ថានមណ្ឌលគិរីពាក់ព័ន្ធនឹងការខ្វះភាពទទួលខុសត្រូវ និងកំហុសវិជ្ជាជីវៈក្នុងការអនុវត្តតួនាទីភារកិច្ច

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានព្រមានជាផ្លូវការទៅលើលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពាក់ព័ន្ធនឹងការខ្វះភាពទទួលខុសត្រូវ និងកំហុសវិជ្ជាជីវៈក្នុងការអនុវត្តតួនាទីភារកិច្ច។ ការព្រមាននេះ ធ្វើឡើងដោយយោងទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាច្រើន រួមមានច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ អនុក្រឹត្យស្តីពីការរៀបចំក្រសួងបរិស្ថាន និងរបាយការណ៍កិច្ចប្រជុំស្រាយបំភ្លឺកាលពីថ្ងៃទី៣…