ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ១,០៨៤នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសនានា។ បើតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍, នៅដើមខែមេសា ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា…
រដ្ឋមន្រ្តីការពារជាតិ បន្តចុះសួរសុខទុក្ខយោធិន ការពារព្រំដែន តាមបណ្តាកោះ-ឆ្នេរ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះសួរសុខទុក្ខ និងជូនពរដល់យោធិន កំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ៕
ទូតចិន៖ ៣ខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៩ម៉ឺនតោនទៅចិន កើនឡើងរហូតដល់ ១៤១%
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀត ពីប្រទេសកម្ពុជា ខណៈនៅរយៈពេល៣ ខែដើមឆ្នាំ២០២៦នេះ អង្កររបស់កម្ពុជាជិត៩ម៉ឺនតោន បាននាំចូលប្រទេសចិន កើនឡើងយ៉ាងខ្លាំងរហូតដល់ ១៤១%។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដូច្នេះថា «យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ដើម៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន…
UN ប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោកជំទាវ Vladanka…
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ជា សុខនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី ភាពតានតឹងដោយកម្តៅ ការដុតកម្ទេចក្រណាត់ និងសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស…
ប្រមុខរដ្ឋស្តីទី ប្រកាសឱ្យប្រើច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិ…
គណៈកម្មាធិការប្រជាជនខេត្ត ហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជួបសំេណេះសំណាល និងជូនពរថ្នាក់ដឹកនាំ ខេត្តរតនគិរី ក្នុងឱកាស នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការប្រជាជនខេត្ត និងជា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ ឯកឧត្តម ញ៉ែម…
បដិមា លោកតាក្រហមក ទំងន់ជិត១០តោន ត្រូវដង្ហែយកទៅតម្កល់នៅទីតាំងគ្រោងទុក
មណ្ឌលគិរី ៖ ថ្ងៃទី៦ ខែមេសាឆ្នាំ២០២៦ អភិបាលស្រុកកែវសីមាលោកសាន គឹមអ៊ាប អមជាមួយមន្ត្រីកងកម្លាំងប្រដាប់អាវុធ លោកតាលោកយាយ ព្រះសង្ឃ ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៦ខែមេសានេះ បានធ្វើពិធីដង្ហែរូបសំណាកលោកតា ក្រហម ក ដើម្បីតម្កល់នៅភ្នំទឹកខួប ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោក…
សម្តេចធិបតី និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចការងារនៅបារាំង និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ One…
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»…