អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។…

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក…

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវ Vladanka Andreeva…

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជំរុញដល់យុវជន ត្រូវចេះលេងកីឡាមួយសម្រាប់បង្កើនសុខភាព បណ្តុះស្មារតីសាមគ្គីភាព និងលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរស់រវើក

ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់ ឯកឧត្ដម អភិបាលខេត្ដមណ្ឌលគិរី និងជើងឯកភូមិភាគឦសានលើកទី៤ នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់យុវជនទាំងអស់ ត្រូវចេះលេងកីឡា ដើម្បីបង្កើនសុខភាពល្អ បណ្តុះស្មារតីសាមគ្គីភាព ជាពិសេស ពង្រឹងសាមគ្គីភាពរវាងខេត្តក្នុងភូមិភាគឦសាន និងការរួមចំណែកលើកស្ទួយវិស័យកីឡាឱ្យកាន់តែរស់រវើក…

សម្តេចតេជោ ប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែន​កម្ពុជា-ថៃ មិនប៉ះពាល់​ការរៀបចំកិច្ចប្រជុំនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់អគ្គលេខាធិការអង្គការ​អន្តរ​ជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថាហ្វ្រង់កូហ្វូនី ថា បញ្ហាព្រំដែន​រវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូល​ហ្វ្រង់​កូ​ហ្វូ​នី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះ កុំឱ្យ​មាន​ការព្រួមបារម្ភ។ សម្តេចតេជោ ហ៊ុន…

 ត្រាំ អះអាងថាកងកម្លាំងអាមេរិកបាញ់ពន្លិច នាវាចម្បាំងអ៊ីរ៉ង់៩គ្រឿង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាកងកម្លាំងអាមេរិកបាញ់ពន្លិចនាវាចម្បាំង៩គ្រឿង និងកម្ទេច ទីស្នាក់ការកងទ័ពជើងទឹករបស់អ៊ីរ៉ង់។ លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានសរសេរថា «ខ្ញុំទើបតែទទួលបានព័ត៌មានថាយើងបានបំផ្លាញ និងពន្លិចនាវាចម្បាំង៩គ្រឿងរបស់ អ៊ីរ៉ង់…នៅក្នុងការវាយប្រហារផ្សេងមួយទៀត យើងបានកម្ទេចទីស្នាក់ការកងទ័ពជើងទឹករបស់ពួកគេមួយផ្នែកធំ»។…

ព្រះមហាក្សត្រ ចេញព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៨…

ក្រសួងការបរទេស ៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជា ក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជា ក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា។ យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ កុម្ភ : បានឱ្យដឹងថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។…

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះស៊ីក្លូភ្នំពេញ-ស្ទឹងត្រែង គាំទ្រសមាគមស៊ីក្លូ និងអបអរសាទរទិវាទីក្រុងស្អាត២០២៦

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។…

សមត្ថកិច្ចបង្ក្រាបបទល្មើស Online Scam ក្នុងខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន ៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…