បងប្អូនកម្មកររោងចក្រទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលកំពុងអនុវត្ត ដែលជាវិធានការបណ្តោះអាសន្ន

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ នៅទីស្តីក្រសួង ឯកឧត្តម​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប…

សម្តេចតេជោ ចេញសារបញ្ជាក់ថា ពួកជនក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយដាក់រូបថតនិងឈ្មោះសម្តេចបង្ហោះព័ត៌មានមិនពិត !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានជូនដំណឹងថា មានក្រុមជនក្បត់ជាតិមួយចំនួនបានបង្កើតគណនី និងផេកហ្វេសបុកក្លែងក្លាយ ដោយយករូបថត និងឈ្មោះរបស់សម្តេចទៅប្រើប្រាស់ ដើម្បីបង្ហោះព័ត៌មានមិនពិត និងបង្កការភាន់ច្រឡំដល់សាធារណជន។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់សារយ៉ាងដូច្នេះថា «តើពួកក្បត់ជាតិនេះបើមិនបានភូតកុហកវាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។ កន្លងមកពួកក្បត់ជាតិបង្កើតផេកហ្វេកបុកក្លែងក្លាយមួយ ដែលមានរូបថត…

ប្រធាន គ ជ ប៖ អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។   ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…

ក្រសួងពាណិជ្ជកម្ម ៖ ចាប់ពីថ្ងៃទី២០ មីនា សាំង ៥៤០០ រៀល និងម៉ាស៊ូត ៦៧០០ រៀល ក្នុងមួយលីត្រ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ គឺសាំង ៥៤០០ រៀល (ចុះថ្លៃ ១០០រៀល) និងម៉ាស៊ូត ៦៧០០ រៀល (ឡើងថ្លៃ ១៥០រៀល) ក្នុងមួយលីត្រ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនយោជិត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង…

រដ្ឋមន្ត្រី ហួត ហាក់៖ ខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់…

ស្ត្រីជាជនភៀសសឹក កំពុងសម្រាលកូន នៅមណ្ឌលសុខភាព ទីងចាក់ ឃុំទីងចាក់ ស្រុកបរកែវ ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

ខេត្តរតនគិរី ៖ ដោយមានការគិតគូយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធាន គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម បានចាត់ ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា…

អភិបាលខេត្តកំពតណែនាំឱ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងទប់ស្កាត់ការវិលត្រឡប់នៃការឆបោកតាមអនឡាញ

ខេត្តកំពត៖ អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពជំនាញ កងកម្លាំង ឱ្យចូលរួមពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់សង្គម ពិសេសរួមគ្នាទប់ស្កាត់ការវិលត្រឡប់មកវិញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចខេត្ត និងប្រជាជន។ ថ្លែនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា…

ACU ចាប់ខ្លួនមន្ត្រី ៣រូប បញ្ជូនទៅតុលាការ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនមន្ត្រី ACU ចំនួន៣នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទៅនឹងករណីរំលោភអំណាច។ នេះបើតាមឱ្យពីទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អង្គភាពក៏ទើបតែបញ្ជូនមន្ត្រីអង្គភាព ACU…

ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជាតវ៉ាជាបន្តបន្ទាប់ចំពោះថៃរំលោភបំពានដីកម្ពុជា ជាសារព្រមានទៅថៃ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សកម្មភាពតវ៉ាផ្នែកការទូតរបស់ក្រសួងស្ថានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ពីការរំលោភបំពានឥតឈប់ឈរមកលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ គឺជាសារព្រមានភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា…