ធនាគារពិភពលោក ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា ក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបពិភាក្សាការជាមួយ ឧបនាយករដ្ឋមន្ត្រី…

កម្ពុជា ឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល

ភ្នំពេញ៖ កម្ពុជាឈនមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈផែនការ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥៥% នៅឆ្នាំ២០៣៥។ ការបញ្ជាក់ពីការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦…

កម្ពុជា តវ៉ាជំទាស់ជាផ្លូវការមួយទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់របស់ភាគីថៃ

ភ្នំពេញ ៖ កម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី ដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន៕

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងកូរ៉េ-កម្ពុជាឱ្យកាន់តែខ្លាំងក្លាទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ…

កម្ពុជា និងអូទ្រីស ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាបៃតងជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ «ក្រសួងបរិស្ថានតែងតែបើកទ្វារចំហជានិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគលើវិស័យកែច្នៃសំណល់ និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង» នេះជាប្រសាសន៍លើកឡើងរបស់ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីស នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។…

ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម…

រដ្ឋមន្រ្តីបរិស្ថានគាំទ្រការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ នៅក្នុងការអនុញ្ញាតទទួលជួបជាថ្មី ជាមួយក្រុមព្រៃឡង់ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូ សហគមន៍ប្រជាពលរដ្ឋ ចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថានជាពិសេសការទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបានច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល…

កម្ពុជា-អូស្ត្រាលី បន្តពិភាក្សាគ្នាស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍជំនាញនៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) ជាលើកដំបូង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីលើការអភិវឌ្ឍជំនាញនៅកម្ពុជាកាលពីម្សិលមិញរួចមក, នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ប្រីជែត…

គម្រោងស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៩,៨% ហើយគ្រោងដាក់ឱ្យពលរដ្ឋឆ្លងកាត់ នៅថ្ងៃទី១ មេសា

ខេត្តក្រចេះ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។ ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ…

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានលះបង់ជីវិត ការពារបូរណភាពទឹកដី ក្នុងពេលថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦…