ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ឱ្យដឹងថា ២ខែដើមឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន១០៥ គម្រោងដែលមានទំហំទឹកប្រាក់ជាង៩៦៦ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) អនុម័ត ដោយបង្កើតបានការងារបន្ថែមចំនួន៣៩ពាន់កន្លែង។ ដោយឡែកការចុះបញ្ជីក្នុងខែកុម្ភៈ មានចំនួន៤២គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។…
Category: ព័ត៌មានជាតិ
ឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ៤០០ កញ្ចប់ និងផ្លែល្មើ១០០កេស ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន…
ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ សុខទុក្ខពលរដ្ឋកម្ពុជា នៅមជ្ឈិមបូព៌ា
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា…
ក្រសួងសាធាណការ និងដឹកជញ្ជូន សហការ ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីថែរក្សាគុណភាពផ្លូវថ្នល់ ឱ្យប្រើប្រាស់បានយូរអង្វែង
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដឹកជញ្ជូនលើសទម្ងន់បណ្តាលអោយខូចខាតផ្លូវ… ក្នុងគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ…
ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃប្រេងឥន្ធនៈ ថ្ងៃទី១១ ដល់ទី១៣ ខែមីនា ឆ្នាំ២០២៦, សាំង ៥,២០០រៀល ម៉ាស៊ូត ៦,០៥០រៀល
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ដោយសាំងធម្មតាតម្លៃ ៥,២០០រៀលក្នុង១លីត្រ និងម៉ាស៊ូត តម្លៃ ៦,០៥០រៀលក្នុង១លីត្រ៕
អភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ
ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅខេត្ត ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។ ការជំរុញបែបនេះធ្វើឡើង ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត…
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី»។ ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និងជំរុញឱ្យកុមារ យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ…
ក្រសួងពាណិជ្ជកម្ម ព្រមានអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានណែនាំស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ត្រូវលក់តាមតម្លៃដែលក្រសួងដាក់តាំងបង្ហាញជាសាធារណៈ និងព្រមានអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណាកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ។ តាមតាមសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា ដើម្បីធានាបាននូវតម្លាភាព នៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម…
រដ្ឋមន្រ្តី ហួត ហាក់៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅក្រចេះ លើកកម្ពស់ទេសចរណ៍ ធម្មជាតិ វប្បធម៌ និងជីវភាពតាមដងទន្លេ
ខេត្តក្រចេះ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»…
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។ពិធីបុណ្យចូលឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖– ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី។…