មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដាក់ចេញផែនការយុទ្ធសាស្ត្រពង្រឹងសន្តិសុខ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងដាក់ចេញនូវផែនការការពារសុវត្ថិភាព។ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយយ៉ាងលម្អិតនូវបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នាយ និងនាយរងអាវុធហត្ថទាំងអស់…

ប្រមុខការទូតកម្ពុជា បញ្ជាក់ជំហរជាថ្មីរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

ហ្វីលីពីន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន និងបានជំហរជាថ្មីក្នុងការដោះដោះស្រាយបញ្ហាដោយសន្ដិវិធី។ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន…

ប្រមុខការទូតកម្ពុជា-ឡាវ សម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ

ហ្វីលីពីន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦នេះ បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោក ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ នៅកោះសេប៊ូ។ ក្នុងជំនួបក្រៅផ្លូវការខាងលើ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងឆ្នាំ២០២៦នេះ ដែលជាខួបអនុស្សាវរីយ៍ លើកទី៧០…

អភិបាលខេត្តកំពត ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំអាជ្ញាធរ កងកម្លាំង សមត្ថិកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងក្នុងភូមិសាស្ត្រខេត្តកំពត ខណៈដែលបច្ចុប្បន្នបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បានក្លាយជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩…

ផ្ទុះគ្រាប់បែកចង្កោម សំណល់ពីសង្គ្រាមថៃឈ្លានពាន បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ៣នាក់ រងរបួសនៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុន SN តបណ្តាញអគ្គិសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពាន បានបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលចំនួន៣នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល…

សម្តេចតេជោ ស្នើឱ្យកូរ៉េខាងត្បូង ចែករំលែកព័ត៌មានទាក់ទងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូងនៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសូមឲ្យកូរ៉េខាងត្បូងផ្តល់ព័ត៌មាន​ទាក់ទងទៅនឹងឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។ ការស្នើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាព…

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះ យោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច បានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ (5PC) ដែលកិច្ចប្រជុំបានស្វាគមន៍ការតែងតាំង…

កម្ពុជា តវ៉ាជំទាស់ នឹងពាក្យបណ្តឹងផ្លូវច្បាប់ របស់មន្ត្រីជាន់ខ្ពស់ថៃ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ចំពោះ សកម្មភាពអរិភាព របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភាកម្ពុជា និង នាយករដ្ឋមន្ត្រីកម្ពុជា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២៩ មករា នេះថា សកម្មភាពនេះមានទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុង ប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធា…

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃ និងបញ្ចប់សុពលភាពគម្រោងផ្លូវជនបទ ២ខ្សែ នៅស្រុកលំផាត់ ខេត្តរតនគិរី

ខេត្តរតនគិរី ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពគម្រោងផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី…

សកម្មភាពអនុវត្តការងាររបស់ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរី

ខេត្តរតនគិរី ៖ នាថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៦នេះ លោក សាយ សាមាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ញូនខេត្ត បានឲ្យដឹងថា ដូចខាងក្រោម៖ ១/ បន្តការងារថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ ៣៧៨៧  ចន្លោះ គ.ម…