អ្នកនាំពាក្យសម្តេចតេជោ៖ ការលើកលែងទោសលោក កឹម សុខា ជាគុណធម៌នយោបាយ និងជាស្មារតីផ្សះផ្សារជាតិ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ លើកឡើងថា ការលើកលែងទោសលោក កឹម សុខា គឺបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក កឹម សុខា។ លោក ជា…

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន៨អដិ្ឋធាតុ នៃខេត្តហ្សាឡាយ ត្រូវបានចុះហត្ថលេខាប្រគល់-ទទួល ត្រៀមធ្វើមាតុភូមិនិវត្តន៍

ខេត្តរតនគិរី ៖ ការចុះហត្ថលេខា ប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ខាងលើបានធ្វើឡើងនៅ សាលប្រជុំអគារBសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រវាង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរុករក គាស់លើក អដ្ឋិធាតុខេត្តរតនគិរី និងលោកជំទាវ ង្វៀង…

ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។ ព្រះរាជក្រមចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា…

ឧត្តមសេនីយ៍ទោ សាម គឹមអឿន ​ជួបសំណេះ​សំណាលសួរសុខទុក្ខ​យោធិន ​ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោក ឧត្តមសេនីយ៍ទោ សាន គឹមអឿន​ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១ បានធ្វើជាអធិបតី ក្នុងពិធីសំណេះ​សំណាលសួរសុខទុក្ខ​ចំពោះយោធិន​ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ចំនួន​ ១២រូប របស់អង្គភាព តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នៅក្នុងពិធីនោះលោក បានថ្លែងនូវការកោតសរសើរចំពោះវីរៈភាពរបស់យោធិនយើង…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហុងគ្រី ចូលជួបជម្រាបលា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបជម្រាបលាក្រោយបញ្ចប់អាណត្តិការងារនៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ៕

ក្រសួសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1

ភ្នំពេញ៖ ក្រសួសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1

យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់, កម្ពុជា តវ៉ាឱ្យថៃរឹតបន្តឹង វិធានការគ្រប់គ្រង វិន័យកងទ័ពរបស់ខ្លួន

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ក្នុងចន្លោះម៉ោង៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ។ ក្រសួងការពារជាតិ បានអោយដឹងថា បើតាមព័ត៌មាន ដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤…

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព បន្តបញ្ជាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ការបង្រាប Online Scams

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានបន្តបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់កម្លាំងគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុង-ស្រុក ចុះត្រួតពិនិត្យ ស្រាវជ្រាវ ដើម្បីបង្ការបង្រា្កបនៅតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់…

កម្ពុជាមិនបានផ្ទុះអាវុធ ចំនួន៥គ្រាប់ នៅតំបន់ភ្នំបាក់ ដូចការផ្សាយរបស់ថៃឡើយ

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៤០នាទី ទំព័រក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា…

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅអាម៉េរិក

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក…