សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល​ធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជាឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេលពីរថ្ងៃក្រោម​ប្រធាន​បទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។ ពិធីបើកកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន,…

ទេសរដ្ឋមន្រ្តី លី ធុជ ៖ គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ភ្នំពេញ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។…

រដ្ឋមន្រ្តីសុខាភិបាល៖ ស្ត្រី ពិតប្រាកដណាស់ គឺកំពុងវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ លើគន្លងផ្លូវគតិបណ្ឌិត

ភ្នំពេញ៖ ថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា…

កម្ពុជា និងអង្គការ OECD ពិភាក្សាការជំរុញអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) និងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kate Wilson ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលសម្រាប់អាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើយុទ្ធសាស្ត្រនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ…

ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា…

អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។…

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក…

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវ Vladanka Andreeva…

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជំរុញដល់យុវជន ត្រូវចេះលេងកីឡាមួយសម្រាប់បង្កើនសុខភាព បណ្តុះស្មារតីសាមគ្គីភាព និងលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរស់រវើក

ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់ ឯកឧត្ដម អភិបាលខេត្ដមណ្ឌលគិរី និងជើងឯកភូមិភាគឦសានលើកទី៤ នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់យុវជនទាំងអស់ ត្រូវចេះលេងកីឡា ដើម្បីបង្កើនសុខភាពល្អ បណ្តុះស្មារតីសាមគ្គីភាព ជាពិសេស ពង្រឹងសាមគ្គីភាពរវាងខេត្តក្នុងភូមិភាគឦសាន និងការរួមចំណែកលើកស្ទួយវិស័យកីឡាឱ្យកាន់តែរស់រវើក…

សម្តេចតេជោ ប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែន​កម្ពុជា-ថៃ មិនប៉ះពាល់​ការរៀបចំកិច្ចប្រជុំនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងប្រាប់អគ្គលេខាធិការអង្គការ​អន្តរ​ជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថាហ្វ្រង់កូហ្វូនី ថា បញ្ហាព្រំដែន​រវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូល​ហ្វ្រង់​កូ​ហ្វូ​នី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅកាន់បណ្តាមេដឹកនាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិមួយនេះ កុំឱ្យ​មាន​ការព្រួមបារម្ភ។ សម្តេចតេជោ ហ៊ុន…