ដូចពាក្យគេថាវាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែមទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍មួយគ្រឿងតែប៉ុណ្ណោះ។ រថយន្ត Ferrari 340 កំពុងដាក់លក់ដោយ ក្រុមហ៊ុនដេញថ្លៃនិងប្រមូលទិញរថយន្តបុរាណឈានមុខគេ…
Carlo Ancelotti បង្ហើបប្រព័ន្ធលេងដែលលោកពេញចិត្តបំផុងសម្រាប់ Real Madrid នាពេលនេះ
លោក Carlo Ancelotti អ្នកចាត់ការរបស់ក្រុមស្ដេចស Real Madrid បានទម្លាយពីប្រព័ន្ធលេងដែលលោកពេញចិត្ត បំផុតក្រោមការដឹកនាំរបស់លោកនាពេលនេះ។ ការលើកឡើងនេះបន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះទៅលើ Athletic Bilbao ១-០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣២កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥។ បុរសសញ្ជាតិអ៊ីតាលីបាននិយាយថា…
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខា
គណៈកម្មការវិន័យ និងសីលធម៌នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ហៅកាត់ថា FFC) បានសម្រេចពិន័យ ៣ ចំណុចទៅលើក្លឹបវិសាខាទាក់ទងនឹងការប្រកាសដើរចេញរបស់ក្លឹបមួយនេះពីការប្រកួតទាំងអស់របស់លីគកំពូលកម្ពុជា (Cambodian Premier League)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយដែលគួរឲ្យទុកចិត្តបាន។ បើតាមប្រភពដដែល FFC ផ្អែកសេចក្ដីសម្រេចក្នុងការដាក់ពិន័យរបស់ខ្លួន ដោយយោងតាមក្រុមវិន័យរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សហព័ន្ធបាល់ទាត់អាស៊ី (AFC) បទបញ្ជាការប្រកួតក្នុងលីគកំពូលកម្ពុជា ក៏ដូចជាយោងតាមស្មារតីប្រជុំរវាងសហព័ន្ធបាល់ទាត់កម្ពុជា…
ព្រឹត្ដិការណ៍រត់ម៉ារ៉ាតុង រំលេចការយល់ដឹងពីជំងឺមហារីកសុដន់ រំពឹងថាមានអ្នកចូលរួម ៥,០០០នាក់
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ប្រកាសបើកព្រឹត្ដិការណ៍រត់ប្រណាំង “AIA PINK RUN 2025” ដោយបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមចំនួន ៥,០០០នាក់។ ក្នុងទិសដៅចូលរួមទិវាជំងឺមហារីកពិភពលោក និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់នៅកម្ពុជា គណៈកម្មាធិការជាតិ សម្រេចដាក់វិញ្ញាសាររត់ម៉ារាតុងចំនួន ៣ សម្រាប់អ្នកចូលរួម។ តាមរយៈសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ស្ដីពី “រត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់”…