ក្រពើភ្នំ ត្រូវបានលែង ចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រ ការស្តារប្រភេទសត្វនៅកម្ពុជា

មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០…

រដ្ឋមន្រ្តីការពារជាតិ៖ កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសក្នុងការចូលរួមការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យុវជនជាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ក្រៅពីនេះ យុវជនជាប់កាតព្វកិច្ចយោធា នឹងទទួលបានការបណ្ដុះបណ្ដាល…

កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនប្រមាណ ២២២លានដុល្លារ ក្នុងខែមេសា

ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារ និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង…

សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ត្រូវបានព្រឹទ្ធសភា អនុម័តឱ្យយោបល់ឯកភាពទាំងស្រុង

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់២៥ឆ្នាំ ដែលត្រូវអនុវត្តកាតព្វកិច្ចយោធា មានរយៈពេល ២៤ខែ ត្រូវបានអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការបោះឆ្នោត បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារ

ភ្នំពេញ៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការ​កណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវ​បានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួម​យ៉ាង​​ច្រើន​កុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល…

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់សហការ ជាមួយរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវ

ខេត្តរតនគិរី ៖ កិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត ខាងលើនេះរៀបចំធ្វើឡើង នៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ព្រឹកថ្ងែទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង ខេត្តរតនគិរី…

កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​គណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន ៧មករា ដើម្បីផ្លាស់ប្តូរយោបល់គ្នា​រវាងមេដឹក​នាំ​គណបក្សនយោបាយទាំង២៩គណបក្សនៅក្នុងសម្ព័ន្ធភាព។ កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព អនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្ស ដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិ​បត្តិការសម្ព័ន្ធភាព។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកំពុងដឹកនាំរាជរដ្ឋា​ភិ​បាល…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨…

ទិវាជាតិនៃការចងចាំ! សម្តេចធិបតី ហ៊ុន​ ម៉ាណែត សូមឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត។ សូមជម្រាបថា ទិវាជាតិនៃការចងចាំ ជាទិវាបុណ្យជាតិផ្លូវការ ដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក…